Header Ads

ក្តៅៗ​ មុននេះបន្តិចមានករណីរថយន្តបើកធ្លាក់កំពុងចំឡង...



នៅមុននេះបន្តិចមានករណីរថយន្តមួយគ្រឿង បានបើកធ្លាក់កំពង់ចំឡង ស្វាយជ្រុំ ជ្រោយចង្វា ហើយត្រូវទឹកទន្លេហូរនាំយកទៅបាត់​ ដែលនៅក្នុងរថយន្តនោះមានស្រ្តីជាអ្នកបើកផងដែរ។
(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ៨៖៣០នាទី ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧នពេះ ពោលប្រមាណនាទីមុននេះ មានរថយន្តមួយគ្រឿង បានបើកធ្លាក់កំពង់ចំឡង ស្វាយជ្រំ ហើយត្រូវទឹកទន្លេហូរនាំយកទៅបាត់ បណ្តាលឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
តាមការអះអាងពីសាក្សនៅកន្លែងកើតហេតុ បានឲ្យដឹងថា មនុស្សនៅក្នុងរថយន្តហ៊ីយ៉ាន់ដាយនោះមានតែម្នាក់ទេ គឺអ្្នកបើកតែម្តងជាស្រ្តី។
ករណីរថយន្តមួយគ្រឿងបើកធ្លាក់កំពង់ចំឡង ស្វាយជ្រុំ គឺជាស្រ្តីជនជាតិកូរ៉េ ឈ្មោះ គីម មៀងស៊ុក ភេទស្រី អាយុ៦៧ឆ្នាំ មានតួនាទីប្រធានមណ្ឌលសាសនាគ្រឹះព្រែកតាកូវ។

ហើយសមតិកិច្ចកំពុងដុតដៃដុតជើង ជួលពួកអ៊ីស្លាមជួយស្វែងរករថយន្តដែលធ្លាក់ចូលទៅក្នុងទន្លេនេះ។​

បើតាមសំដីសមតិកិច្ចបានអោយដឹងថា​មូលហេតុដែលនាំអោយមានករណីគ្រោះថ្នាក់នេះដោយសារតែរថយន្តជាប់ហ្វ៊ែហើយថយទៅប៉ះខ្សែរកាបធ្វើអោយធ្លាក់ចូលទៅក្នុងទន្លេតែម្តង។
>


ហើយសាសព្វរបស់ស្រ្តីរងគ្រោះត្រូវបានរក្សាទុកនៅមន្ទីពេទ្យកាលម៉េត។


No comments:

Powered by Blogger.