Header Ads

សង្ស័យរឿងភ្លើងប្រចណ្ឌ បាញ់សំលាប់ប្រពន្ធ រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ (មានវីឌីអូ)


មានការភ្ញាក់ផ្អើលដល់អ្នកជិតខាងទាំងយប់ នៅពេលឰសំលែងកាំភ្លើង ករណីប្តីខឹងប្រច័ណ្ឌប្រពន្ធបាញ់សម្លាប់ប្រពន្ធ រួចហើយបាញ់សម្លាប់ខ្លួនឯង ស្ថិតនៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

(ភ្នំពេញ)៖ ព័ត៌មានបឋម តាមការអោយដឹងពីសមត្ថកិច្ចខណ្ឌមានជ័យ បានប្រាប់ក្រុមអ្នកព័ត៌មាន ឲ្យដឹងមុននេះបន្តិចថា នៅវេលាម៉ោង៩យប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ មានករណីភ្ញាក់ផ្អើលមួយទាំងយប់ ករណីប្តីខឹងប្រច័ណ្ឌប្រពន្ធបាញ់សម្លាប់ប្រពន្ធ រួចហើយបាញ់សម្លាប់ខ្លួនឯង ស្ថិតនៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ។






បើតាមប្រភពពីសារព័ត៌មាន Freshnews បានឲ្យដឹងថា ពិតជាមានករណីប្តី ប្រច័ណ្ឌប្រពន្ធ ហើយបានបាញ់សម្លាប់ប្រពន្ធ រួចហើយបាញ់សម្លាប់ខ្លួនឯង ពិតប្រាកដមែន ដោយជនរងគ្រោះមានឈ្មោះ លោក ខៀវ កូនែល ដែលត្រូវជាកូនបង្កើត របស់លោក ខៀវ កូឡា និងមានតួនាទីជាអនុប្រធាន ការិយាល័យគណនេយ្យ ដែលជាអ្នកស្និទ្ធជាមួយ នាយឧត្តមសេនីយ៍ស្នងការរាជធានីភ្នំពេញ លោក ជួន សុវណ្ណ បានបាញ់សម្លាប់ប្រពន្ធ រួចបាញ់សម្លាប់ខ្លួន។ សារព័ត៌មាន ហ្វ្រេសញូវ បានបញ្ជាក់ថា ជនរងគ្រោះត្រូវជាក្មួយលោក ខៀវ សុភ័ក្ត អ្នកនាំពាក្យក្រសួងមហាផ្ទៃ។

ចឹងហើយបានជាចាស់ៗតែងតែអោយយើងចេះអត់ធ្មត់ កុំធ្វើអ្វីតាមកំហឹង និយាយគ្នាអោយស្រួលទៅបើនៅជាមួយគ្នាមិនបានហើយ ចែកផ្លូវគ្នាទៅ ចាំបាច់អីដល់ថ្នាក់បាញ់សំលាប់ប្រពន្ធហើយ សំលាប់ខ្លួនឯងទៀត តើបានអ្វីមកវិញ។ នេះអត់ទាន់មានកូនផង បើមានកូនវិញ គ្នាមិនដឹងជាយ៉ាងណាទេ បាត់បងប៉ា ម៉ាក់ក្នុងមួយពព្រិចភ្នែក។ 

បើមើលតាមអាខោនហ្វេសបុករបស់ពួកគេគឺស្រឡាញ់គ្នាខ្លាំងណាស់មិនគួណាមកកើតរឿងអកុសលបែបនេះសោះ។
ហើយនេះជាខ្លឹមសារនៅក្នុងហ្វេសបុករបស់ពួកគាត់៖
មានមនុស្សតិចបំផុតដែលអាចអត់ធ្មត់និងភាពឆេវឆាវ គ្មានហេតុផលរបស់យើងបាន តែមានមនុស្សតែម្នាក់ប៉ុណ្ណោះ ដែលក្រៅពីអ្នកមានគុណយើង ដែលព្រមអភយ័អនុគ្រោះ ចំពោះកំហុសគ្រប់យ៉ាងរបស់យើង ព្រោះម្នាក់នោះជាមនុស្ស ដែលស្រលាញ់យើង ខ្លាំងជាងជីវិតរបស់គេ។







ដូចពាក្យចាស់បានពោលថាស្រឡាញ់ខ្លាំង ប្រចណ្ឌក៏ខ្លាំងដែរ។
សូមអ្នកទាំងអស់គ្នាជួយពិចារណាផងទៅចុះ តើខាងណាខុស ខាងណាត្រូវ?


No comments:

Powered by Blogger.