Header Ads

រឿង 8 យ៉ាងដែល ឪពុកទាំងអស់គួរ បង្រៀនកូនប្រុសរបស់គាត់



ជាទូទៅមនុស្សជាច្រើនបានយល់ឃើញថាម្តាយគឺមនុស្សម្នាក់ដ៏សំខាន់ដែលមានតួនាទីក្នុងការអប់រំកូនៗនិងជួយតំរង់ផ្លូវ​ជីវិតរបស់ពួកគេប៉ុន្តែក៏មានចំនុចខ្លះគឺឪពុកធ្វើបានល្អជាងម្តាយចំពោះកូនៗជាពិសេសនោះគឺកូនរបស់អ្នកជាកូនប្រុស។សូមគិតលេងៗនូវចំនុចនេះ៖នៅពេលដែលកូនប្រុសរបស់អ្នកមានអាយុអាចរៀននៅសាលាមត្តេយ្យហើយស្ទើ​តែ​៩០ភាគរយ​ទៅ​ហើយ​ដែល​គ្រូនៅទីនោះជាមនុស្សស្រីដូចនេះក្មេងនិងមិនអាចរៀនពីមេរៀននៃបុរសបានច្រើននោះទេ។ហើយនៅថ្ងៃនេះដែរយើងខ្ញុំសូមបង្ហាញអ្នកទាំងអស់គ្នាជាពិសេសបុរសដែលជាឪពុកថាត្រូវធ្វើបែបណាចំពោះកូនប្រុសអ្នកដូចនេះសូមមើលចំនុចទាំង៨ខាងក្រោមនេះ៖

១-ត្រូវពន្យល់ពួកគេពីអ្វីដែលចាំបាច់និងសំខាន់បំផុត,បង្រៀនពួកគេពីរបៀបយកឈ្នះអ្វីមួយនិងបង្រៀនពួកគេអោយចេះស្វែងយល់ពីកំហុសនិងមូលហេតុនៃការចាញ់អ្វីមួយ



មួយផ្នែកនៃមិត្តភក្តិរបស់ពួកគេគឺជាគូកនដ៏ល្អសំរាប់ក្មេងៗនៅក្នុងការប្រកួតប្រជែងនានាក៏ដូចជាការប្រកួតតហ្គេមជាដើម។ចំពោះការយល់ឃើញរបស់ឪពុកនោះគឺជាការប្រសើរបំផុតពីព្រោះនេះគឺជាអ្វីដែលភេទជាបុរសគួតែយល់ដឹងដូចជាការប្រកួតប្រជែងលែងហ្គេមជាដើមការធ្វើបែបនេះគឺដើម្បីអោយពួកគេបានដឹងពីអារម្មណ៍នៃការទទួលជ័យជំនះនិងយល់ដឹងពីការខិតខំប្រឹងប្រែងនៅក្នុងការទទួលយកជ័យជំនះនេះហើយការប្រកួតប្រជែងគឺជាឱកាសមួយដ៏ល្អបំផុតដែលអាចអោយពួកគេទទួលយកបទពិសោធន៍នៃជីវិតដូចជាកាទទួលបរាជ័យដែលនេះគឺជាអ្វីដែលពួកគេមិនអាចជៀសផុតពីវាបាននិងបង្រៀនពួកគេអោយចេះក្រោកឡើងវិញនិងបន្តធ្វើវាបន្តទៀតនិងមិនត្រូវមានការខ្មាសអៀនចំពោះការបរាជ័យឡើយ។

២-បង្រៀនពួកគេអោយធ្វើជាមនុស្សប្រុសដែលមានអាកប្បកិរិយាល្អដាក់មនុស្សស្រី

ក្នុងនាមជាម្តាយក៏អាចបង្រៀនកូនប្រុសពីរបៀបនៅក្នុងការគោរពចំពោះមនុស្សស្រីក៏ប៉ុន្តែមានតែឪពុករបស់គេប៉ុណ្នោះដែលអាចបង្រៀនពួកគេបានល្អជាស្ត្រីជាម្តាយដោយក្នុងនាមជាឪពុកគាត់បានលើកជាឧទាហរណ៍ផ្ទាល់និងអនុវត្តន៍ផ្ទាល់អោយកូនៗរបស់គាត់បានឃើញនូវការប្រព្រឹត្តល្អរបស់គាត់ចំពោះស្ត្រីដូចនេះអ្វីដែលក្មេងបានឃើញគឺគេអាចនិងចាប់យកបាននិងអាចអនុវត្តន៍តាមទៀតផង។ហើយវាពិតជាសំខាន់ណាស់ដែលក្នុងនាមជាឪពុកត្រូវតែបង្រៀនពួកគេដោយនាំកូនរបស់អ្នកទៅកាន់ហាងផ្ការួចទិញផ្កាមួយទងសម្រាប់ជូនដល់ម្តាយរបស់គេ,ទៅទិញឥវ៉ាន់ជាមួយអ្នកនិងនិយាយពាក្យសំដីដែលសុភាពទៅកាន់អ្នកគិតលុយ។ធ្វើដូច្នេះគឺដើម្បីកុំអោយកូនរបស់អ្នកមានចិត្តលំអៀងចំពោះតែមនុស្សស្រីតែម្នាក់ធ្វើបែបនេះដើម្បីអោយគេចេះគោរពនិងអោយតម្លៃគ្រប់មនុស្សស្រី។

៣-ការនិយាយទាក់ទងនឹងជីវិតនៃស្នេហា

ចំនុចនេះគឺពិតជាសំខាន់ដែលអ្នកគួតែអោយកូនប្រុសរបស់អ្នកបានស្វែងយល់ពីអំណាចដ៏ខ្លាំងក្លានៃថាមពលនៃស្នេហានៅពេលដែលវាបានចូលមកដល់ជីវិតរបស់ពួកគេហើយសំរាប់ក្មេងប្រុសវ័យ​ជំទង់វិញគឺពិតជារបស់ដ៏មានតម្លៃនិងមិនអាចកាត់ថ្លៃបាននៅពេលដែលឪពុករបស់ពួកគេបានប្រាប់ពួកគេពីពេលដែលគាត់បានជួបមនុស្សជាទីស្រលាញ់ជាលើកដំបូងហើយអ្វីដែលសំខាន់បំផុតនោះគឺមិនត្រូវមានការប្រញ៉ាប់ប្រញ៉ាលពេកនោះទេយើងត្រូវតែរងចាំរហូតដល់មនុស្សស្រីដែលអ្នកគិតថាល្អសំរាប់អ្នកមកដល់ដែលអាចធ្វើអោយអ្នកមានអារម្មណ៍ថាកក់ក្តៅនិងមានសុភមង្គលនៅពេលបាននៅក្បែរនាងហើយអ្នកក៏នឹងប្រាកដជាមួយនាងដូចនេះវាគឺជាស្នេហាដ៏មានន័យនិងមានតម្លៃដែលមិនអាចកាត់ថ្លៃបាន។

៤-បង្រៀនពួកគេអោយចេះតស៊ូនិងបន្តធ្វើវាទៀតនៅពេលដែលពួកគេបានទទួលបរាជ័យ



ឪពុកគឺជាមនុស្សម្នាក់គត់ដែលអាចបង្រៀនពួកគេនិងលើកទឹកចិត្តពួកគេអោយក្រោកឈរឡើងវិញនិងបង្រៀនពួកគេអោយចេះមានភាពរឹងមាំនៅក្នុងខ្លួននិងប្រឹងជំនះឧសគ្គអោយបានដោយអ្នកត្រូវតែបង្រៀនពួកគេអោយចេះស្វែងរកវិធីសាស្ត្រណាដែលអាចទទួលបានជ័យជំនះដោយភាពថ្លៃថ្នូរនិងអោយពួកគេយល់ច្បាស់ពីតម្លៃនៃការទទួលជ័យជំនះដូច្នេះការប្រមាថមាក់ងាយនិងមិនមកជិតពួកគេនោះទេហើយនៅពេលដែលពួកគេចេះមានហេតុផលនៅក្នុងខ្លួនដូចនេះពួកគេនិងអាចបញ្ជៀសនូវការបង្កររឿងហេតុផ្សេងៗនិងរស់នៅដោយភាពមិនចងគំនុំមិនឆេវឆាវ។

៥-ជួយគាត់នៅក្នុងការស្វែងរកនូវភាពស្រស់ស្អាតនិងទស្សនៈពិតប្រាកដរបស់ពួកគាត់នៅក្នុងពិភពលោកនេះ

ត្រង់ចំនុចនេះអ្នកមិនចាំបាច់ធ្វើអ្វីពិសេសសម្រាប់គាត់នោះទេដោយអ្នកគ្រាន់តែចំណាយពេលនៅជាមួយគាត់និងជានិយាយជាមួយគាត់ដោយក្មេងគាត់ចង់ដឹងថាគឺមិនមែនមានតែម្តាយគេនោះទេដែលចង់បាននូវអ្វីដែលខ្លួនប្រាថ្នានិងការរំពឹងទុករបស់គាត់ក៏ប៉ុន្តែអ្នកដ៏ទៃ។ជាការពិតណាស់នៅពេលដែលពួកគេទទួលបានការអប់រំ ឪពុកម្តាយក៏ជាផ្នែកសំខាន់នៅក្នុងនោះដែរ។ក៏ប៉ុន្តែសម្រាប់ការយល់ឃើញរបស់ពីភពលោកវិញគឺមិនដូច្នេះនោះទេដោយពួកគេបានយល់ឃើយថា ការចេះអត់ធ្មត់របស់ក្មេងគឺមានលក្ខណៈខុសប្លែកពីគ្នា​ ប់ុន្តែវាជារឿងមួយធម្មតានោះទេ។ដោយមានការជួយពីឪពុករបស់ពួកគេ ក្មេងនិងអាចមើលឃើញទស្សនៈមួយចំនួននិងភាពស្រស់ស្អាតនៃពិភពលោកគឺមានលក្ខណៈដូចគ្នាទៅលើបាតុភូតអ្វីមួយ។រៀនវិភាគអ្វីមួយអោយបានច្បាស់លាស់និងបង្កើតជាទំរង់នៅក្នុងការគិតរបស់ពួកគេអោយមានប្រសិទ្ធភាព។

៦-បង្កើនបទពិសោធន៍ជាមួយការយល់ដឹងពីអ្វីដែលថ្មីនិងអ្វីដែលពួកគេគួរតែដឹង



អ្វីគ្រប់យ៉ាងគឺត្រូវចាប់នៅពេលដែលពួកគេនៅតូចពីព្រោះនៅពេលដែលពួគគេមានអាយុ៦ខែគឺពួកគេអាចមានអារម្មណ៍ដឹងពីភាពខុសគ្នារវៀងភេទស្រីនិងប្រុសនិងអាកប្បកិរិយាជាដើមដែលស្រ្តីជាមានភាពទន់ភ្លន់និងមានការយកចិត្តទុកដាក់ច្រើនចំណែកឪពុកវិញគឺមានភាពចូលចិត្តខាងការប្រកួតប្រជែងដូចជាហ្គេមដែលមានទំនោរទៅភាពជាមនុស្សប្រុសដែលមានលក្ខណៈងាយនិងអន់ចិត្តនិងឆេវឆាវដែលធ្វើអោយស្ត្រីជាម្តាយមានភាពភ័យខ្លាចនិងស្ងៀមស្ងាត់ប៉ុន្តែសម្រាប់ក្មេងវិញគឺពួកគេបានទទួលនូវការយល់ឃើញមួយដ៏សម្បូរបែបដែលទាក់ទងនិងការមើលឃើញ,ស្តាប់លឺ,និងបានទទួលការយល់ដឹងនិងបទពិសោធន៍ដ៏ល្ងង់ខ្លៅពីសកម្មភាពទាំងនោះ។

៧-បង្រៀនពួកគាតពីល្បិចនៃបុរស

ចំនុចនេះគឺពិតជាសំខាន់ខ្លាំងណាស់សម្រាប់មនុស្សដែលវាប្រៀបដូចជាវេទមន្តដ៏អស្ចារ្យបំផុតសម្រាបង្ហាញដល់មនុស្សស្រីដែលពួកគេគួតែចេះនូវល្បិចទាំងនេះឧទាហរណ៍ដូចជា ការបង្កាត់ភ្លើង, ការដំដែកគោល, និងការជួសជុសឡានជាដើម។ហើយប្រសិនបើពួកគេជាក្មេងនៅក្នុងទីក្រុងនោះមិនមែនជាបញ្ហាដល់ពួកគេនោះទេហើយនៅថ្ងៃអនាគតពួកគេនិងអាចបង្កាត់ភ្លើងបានយ៉ាងងាយជាមួយនិងបទពិសោធន៍ដ៏ជំនាញផងដែរ យ៉ាងហោចណាស់ក៏ចេះអាំងសាច់ដែរ។

៨-ជួយបង្រៀនគាត់អោយចេះធ្វើកិច្ចការផ្ទះ



ចំនុចនេះវាក៏សំខាន់ណាស់ដែរដែលក្នុងនាមជាមនុស្សប្រុសមិនគួរណាពឹងតែមនុស្សស្រីនោះទេដូចជាការចងក្រវ៉ាត់ករ ការកោរពុកចង្ការ និងការអ៊ុតសំលៀកបំពាក់ជាដើមហើយប្រសិនបើអ្នកមិនចេះទេគឺអ្នកអាចស្វែងរកចំលើយទាំងនេះ​បាននៅក្នុងអ៊ីនធើនេត។ប៉ុន្តែវាកានតែប្រសើបំផុតនៅពេលដែលគេបានរៀនពីអ្វីទាំងអស់នេះពីឪពុករបស់ពួកគេដោយសារតែភាពជាបុរសដូចគ្នានោះពួកគេនិងយល់ចិត្តគ្នាជាងអ្នកណាទាំងអស់ហើយក្នុងនាមជាឪពុកគួរតែបង្ហាញអោយកូនរបស់គេឃើញថាបុរសក៏អាចចំអិនអាហារបានមិនចាំបាច់ពឹងតែទៅលើស្ត្រីនោះទេ។

ប្រភព៖ ចងដឹង

No comments:

Powered by Blogger.