រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សម្រេចទូទាត់ និងកាត់សងប្រាក់ដែលបង់លើស ជាមួយថ្លៃទឹកប្រើប្រាស់ក្នុងខែបន្ទាប់

បន្ទាប់ពីមានការសំណូបពរជាច្រើនពីប្រជាពលរដ្ឋទាក់ទងនឹងបញ្ហាបងថ្លៃទឹក ឥឡូវនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សម្រេចទូទាត់ និងកាត់សងប្រាក់ដែលបង់លើស ជាមួយថ្លៃទឹកប្រើប្រាស់ក្នុងខែបន្ទាប់ ដែលទើបនិងចេញនៅល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧នេះ។
ដោយយោងទៅតាមសេចក្តីប្រកាស់របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនៅក្នុងគណន័យហ្វេសបុករបស់ខ្លួន។
នៅក្នុងសេចក្តីជូនដំណឹងនោះបានបញ្ហាក់អោយដឹងថា៖តាមរយៈប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានទទួលសំណើរពីអតិថិជនជាច្រើន ស្នើឲ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ធ្វើការកាត់សងនូវប្រាក់ដែលបង់លើស ជាមួយនឹងថ្លៃទឹកប្រើប្រាស់ ក្នុងខេត្តបន្ទាប់។
ជាមួយគ្នានេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏បានប្រកាសជូនដំណឹងដល់ពលរដ្ឋថា បើមានបញ្ហាអ្វីផ្សេងៗនោះ អាចទាក់ទងតាមលេខទូរស័ព្ទ 023 430 541 រៀងរាល់ម៉ោងធ្វើការ និងអាចមកសួរនាំដោយផ្ទាល់នៅកន្លែងបញ្ជបេឡាទទួលប្រាក់ រៀងរាល់ម៉ោងធ្វើការផងដែរ។
សូមមើលពីសេចក្តីប្រកាស់របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញក្នុងរូបខាងក្រោមនេះ៖
No comments: