Header Ads

ក្តៅៗ មានករណីចាប់គំរាមសម្លាប់នារីម្នាក់ ក្នុងបន្ទប់ជួល នៅក្បែរសួនកាណាឌីយ៉ា



នៅមុននេះបន្តិច កម្លាំងសមត្ថកិច្ចអន្តរាគមន៍ស្តិតនៅខណ្ឌពោធិ៍សែនជ័យ បានធ្វើការឃាត់ខ្លួន ជនសង្ស័យ៣នាក់ភ្លាមៗ ដែលកំពុងធ្វើសកម្មភាភ ចាប់គំរាមសម្លាប់នារីម្នាក់ ក្នុងបន្ទប់ជួល នៅក្បែរសួនកាណាឌីយ៉ា តាមផ្លូវវែងស្រេង ដែលស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​។​


បើតាមការរាយការណ៍ពីសមត្ថកិច្ចបានអោយដឹងថាពួកក្រុមនេះមានគ្នាច្រើនតែពួកគេរត់គេចខ្លួន​បាត់ ចាប់បានតែបីនាក់ទេ។ ក្នុងនោះសមត្ថកិច្ចបានដក់ហូតបានកាំបិតវែងមួយផងដែល។

បើតាមការសាកសួរជនសង្ស័យទី១ ដែលមានឈ្មោះថា វ៉េត វ៉ៃ អាយុ ២៣ឆ្នាំ​ មានមុខរបរលក់សាច់ជ្រូក សព្វថ្ងៃស្នាក់នៅភូមិត្រពាំងខ្លឹង​ ខណ្ឌពោធិ៍សែនជ័យ។ តាមចំឡើយសារភាពគឺគាត់អត់ដឹងអីទេ គាត់មកអង្គុយលែងជាមួយមិត្តភ័ក្ភរបស់គាត់។

ជនសង្ស័យទី២ ឈ្នោះ អម អេ មានអាយុ ១៧ឆ្នាំ​​ រាល់ថ្ងៃស្នាក់នៅជាមួយម្តាយនៅផ្ទះ។
ជនសង្ស័យទ៣ ឈ្មោះ ណុយ មានអាយុ ២៣ឆ្នាំ​ មានមុខរបរជាអ្នកបើកឡាន។ តាមសំដីរបស់គាត់បានអោយដឹងថា កាត់ក៏អត់ដឹងអីដែល គាត់ត្រូវបានគេយកដាវមកអោយគាត់ ហើយក៏ត្រូវកម្លាំងសមត្ថកិច្ចចាប់តែម្តង។

ចំនែកនារីរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យ​ ព្រោះនារីរងគ្រោះសន្លប់បាត់ស្មារតីដោយសារការចាប់បង្ខាំទុក។​ តែឥឡូវត្រូវបានបញ្ជូនតាមរថយន្តពេទ្យទៅកាន់មន្ទីពេទ្យហើយ។

សូមទស្សនាវីឌីអូខាងក្រោម

No comments:

Powered by Blogger.