Header Ads

ក្រុមហ៊ុន Apple បង្ហាញ iMac ថ្មីដែលមានលក្ខណះពិសេស មានតំលៃចាប់ពី $5K ឡើងទៅ



ថ្មីៗនេះ ក្រុមហ៊ុន Apple បានបង្ហាញ Pro ថ្មី ហើយវាមើលទៅមានរូបរាងស្អាតនិងមានលក្ខណះប្រសើជាងមុន។ វាមានកំរិតបង្ហាញទំហំ 5K ដែលមិនធ្លាប់មាននៅលើជំនាន់មុនៗឡើយ ធ្វើអោយ IMac ថ្មីនេះកាន់តែអស្ចារ្យថែមទៀត។ បើមើលទៅរូបរាងថ្មី គឺមានរាងស្អាត និងមានតែពណ៌ខ្មៅរលោង (Dark Grey)ប៉ុណ្ណោះ។ ជាមួយ IMac ថ្មីដែលរាងស្តើង ធ្វើអោយយើងមើលទៅដូច 27Inch ដែលបំពាក់ដោយ CPU ប្រភេទ Intel Xeon processor. អ្នកអាចធ្វើការជ្រើសរើសបាននៅកំរិត CPU ដែលមាន 8 Cores, 10 Cores, និង 18 Cores អាស្រ័យទៅតាមការថវិកា និងតំរូវការប្រើប្រាស់របស់លោកអ្នក។


ចំនែកឯក្រាហ្វិតវិញគឺប្រភេទ Radeon Vega មានទំហំដល់ទៅ 16GB of VRAM អស្ចារ្យសម្រាប់អ្នកអភិវឌ្ឍន៍កម្មវិធី ជាពិសេសនៅក្នុង VR។ ហើយវាអាចមានទំហំរហូតដល់ទៅ 128GB of RAM ប៉ុន្តែខ្មុំប្រាកដថាមានអ្នកធ្វើការនៅទីនោះបាននិយាយថា (ធំបំផុត)។
លក្ខណៈពិសេសមួយដែលមិនបានបង្ហាញនោះគឺទំហំនៃការផ្ទុកទិន្ន័យ។ ជាយមួយប្រភេទ SSD ទំហំ 4តេរ៉ាបៃ ធ្វើអោយយើងមានអារម្មណ៍រីកាយជាមួយល្បឿនដ៏លឿនក្នុងការកែសម្រួលវីដេអូកំរិត HD និងការលេងហ្គេមធំៗមួយចំនួន ដែលអ្នក អភិវឌ្ឍរបស់ក្រុមហ៊ុន Apple បានរំពឹងទុក។ ដ្រាយខាងក្រៅគ្រឿង NAS និងវត្ថុដទៃទៀតទាំងអស់ដែលនឹងត្រូវបានត្រូវបានបន្ថែមកម្មវិធីជំនួយខាងក្នុង។
ក្រលេកមើលរុន្ធដោត USB នៅផ្នែកខាងក្រោយ៖



That’s your SDXC port, 4 USB 3 ports, 4 Thunderbolt (not Lightning) ports, Ethernet and — is that a headphone jack? Courageous!

បើមើលទៅយើងឃើញថាវាមានរុន្ធដោត UBS 3 ចំនួន 4ports ដែលសមល្មមក្នុងការប្រើ។ ហើយមានរុន្ធដោត Thunderbolt ចំនួន៤ រុន្ធដោតខ្សែរ Ethernet មួយ និងរុន្ធដោតកាសមួយផងដែរ។
សម្រាប់តម្លៃកុំព្យូទ័រមួយនេះ ចាប់ផ្តើមនៅ 4.999 $ ឡើងទៅ ចំពោះតំលៃនេះ ខ្ញុំគិតថាវាពិតជាមានតំលៃថ្លៃណាស់សំរាប់ប្រជាជនកម្ពុជា។
ខាងក្រោមនេះគឺជាវីឌីអូបង្ហាញពីលក្ខណះពិសេសរបស់វា៖



ប្រភព៖ techcrunch

No comments:

Powered by Blogger.