២១ គន្លឹះនាំលោកអ្នកទៅកាន់ភាព ជោគជ័យ
ចង់ក្លាយជាមនុស្សជោគជ័យម្នាក់ លោកអ្នកត្រូវតែបើចិត្តឲ្យទូលាយ និង រៀនពីអ្វីៗដែលនៅជុំវិញខ្លួន។ ការរៀន រឺ យកបុគ្គលណាម្នាក់ ដែលគេបានទទួលជោគជ័យរួចមកហើយនោះ មកសិក្សា និង គំរូក៏រឿងមួយដ៏ល្អណាស់ដែរ សម្រាប់ជាកត្តា ជំរុញ និង លោកទឹកចិត្តខ្លួនអ្នក ថាគេធ្វើបានលោកអ្នកក៏ធ្វើបានដូចគ្នាដែរ។ ការជឿលើខ្លួនឯង គឺ ពិតណាស់ ថាជាកំលាំងដ៏មហិមាមួយ ដើម្បីសម្រេចគោលបំណង់របស់លោកអ្នក នាថ្ងៃអនាគត។ តែវា មិនមែនជាការងាយស្រួល ប៉ុន្មាននោះទេ នៅក្នុងការយកបុគ្គលជោគជ័យណាម្នាក់ ជាគំរូនោះ ដោយហេតុថាមនុស្សតែមានបុគ្គលិក លក្ខណៈមិនដូចគ្នា ទាំងអស់នោះទេ ហើយវិស័យ (Sectors) ដែលលោកអ្នក សម្រេចចិត្តថា នឹងចូលប្រឡូកនោះក៏មិនប្រាកដថា ដូចគ្នានោះដែរ។
១. តែងតែប្រគួតប្រជែងនឹងខ្លួនឯង (Challenge yourself)
លោក Richard Branson និយាយថា កត្តាជំរុញទឹកចិត្តធំបំផុតរបស់គាត់គឺ នៅតែបន្តធ្វើការប្រគួតប្រជែងនឹងខ្លួនគាត់។ គាត់ធ្វើឲ្យខ្លួនគាត់រៀន មិនចេះឈប់ (រៀនជានិច្ច) គឺគាត់រៀនពីអ្វីគ្រប់យ៉ាងនៅក្បែរខ្លួនគាត់ជារាងរាល់ថ្ងៃ។ ចុះលោកអ្នកវិញ អាចធ្វើបានអត់?
២. ធ្វើការដែលអ្នកចូលចិត្ត (Do work you care about)
ការដំណើរការអាជីវកម្មមួយ ពិតជាត្រូវការពេលវេលាយូរ ហើយឧបសគ្គដែលអ្នកអាចនឹងជួប ក៏មិនតិចនោះដែរ ភាពបរាជ័យ អាចកើតមានគ្រប់ពេល ភាពអស់សង្ឃឹម អស់ជំនឿចិត្ត អាចកើតមានគ្រប់ពេល។ លោក Steve Jobs បានគត់សំគាល់ថា មធ្យោបាយមួយដែលធ្វើឲ្យអ្នកពេញចិត្ត នឹងការងាររបស់អ្នក គឺធ្វើការដែលអ្នកពិតជាជឿជាក់លើវា។

៣. ហ៊ានប្រថុយ (Take the risk)
យើងពិតជាមិនដឹងថា នឹងមានរឿងអ្វីកើតឡើងនោះទេ បើយើងមិនធ្វើវា។ លោក Jeff Bezos និយាយថា គាត់មិនសោកស្តាយ នៅពេលបរាជ័យ តែគាត់នឹងសោកស្តាយ នៅពេលដែលគាត់មិនបានធ្វើវា។

៤. ជឿជាក់លើខ្លួនអ្នក (Believe in yourself)
ដូចដែល លោក Henry Ford ជាបុគ្គលម្នាក់ដែរល្បីល្បាញបាននិយាថា មិនថាអ្នកគិតថាអ្នកអាច រឺ អ្នកគិតថាអ្នកមិនអាចទេ គឺអ្នកមិនខុសទេ។ តែបើអ្នកជឿជាក់ថា អ្នកនឹងអាចទទួលបានជោគជ័យ នោះអ្នក នឹងអាចរកមធ្យោបាយផ្សេងៗ ដើម្បីជំនះឧបសគ្គទាំងនោះបាន។

ចុចអាន៖ ១៥ ចំនុច ចាំបាច់ត្រូវដឹង អំពីការចាប់ផ្តើមអាជីវកម្ម តំបូងៗ
៥. មានទស្សនៈវិស័យ (Have a vision)
លោក David Karp ដែលជាស្ថាបនិក និង ជានាយកប្រតិបត្តិ(CEO) របស់ Tumblr បានគត់សំគាល់ថា ជាសហគ្រិន គឺជាបុគ្គលម្នាក់ដែលមានទស្សនៈវិស័យ និង ធ្វើឲ្យ ទស្សនៈវិស័យ (Vision) ក្លាយជាការពិត។

៦. ស្វែងរកមនុស្សល្អ (Find good people)
រាប់អានពាល អ្នកក្លាយជាពាល រាប់អានបណ្ឌិត និងក្លាយជាបណ្ឌិត (Who you’re with is who you become)។ លោក Reid Hoffman សហស្ថាបនិក របស់ LinkedIn បានគត់សំគាល់ថា មធ្យោបាយដ៏លឿនបំផុតដើម្បីផ្លាស់ប្តូរខ្លួនអ្នក គឺ រាប់អានជាមួយមនុស្សដែលអ្នកចង់ក្លាយទៅជា។

៧. ប្រឈរមុខទៅនឹងអ្វីដែលអ្នកក្លាច (Face your fears)
ចង់យកឈ្នះ ការភ័យខ្លាចវាមិនមែនជារឿងងាយទេ ប៉ុន្តែក៏មិនមែនថាទៅមិនរួចនោះទេ ហើយអ្នកត្រូវតែធ្វើវាឲ្យបាន។ Arianna Huffington គាត់ធ្លាប់បាននិយាយថា ការជំនះការភ័យខ្លាចដូច ការធ្វើលំហាត់ប្រាណសាច់ដុំ អញ្ចឹងដែរ អ្នកកាន់តែធ្វើ នោះអ្នកកាន់តែខ្លាំងផងដែរ។

៨. ចាប់ផ្តើមធ្វើវា (Take Action)
នៅក្នុងលោកនេះ គឺពោរពេញទៅដោយគំនិតល្អ ជាច្រើន តែវាអាចក្លាយទៅជាជោគជ័យបាន លុះត្រាតែលោកអ្នក យកវាទៅអនុវត្តន៍។

៩. ត្រូវប្រើពេលវេលា (Do the time)
គ្មានអ្នកណាម្នាក់ចាប់ផ្តើម ធ្វើភ្លាម ជោគជ័យភ្លាមនោះទេ។ លោក Steve Jobs ធ្លាប់បាននិយាយថា “if you look closely, most overnight successes took a long time.” កុំខ្លាច នឹងវិនិយោគពេលវេលារបស់អ្នក ក្នុងក្រុមហ៊ុនរបស់អ្នកដើម្បីជោគជ័យនាថ្ងៃអនាគត។

១០. ចេះគ្រប់គ្រងឋាមពលរបស់អ្នក (Manage energy, not time)
ឋាមពល របស់លោកអ្នកមានកំណត់ ដូច្នេះត្រូវចេះគ្រប់គ្រងវាឲ្យបានល្អ ត្រូវធ្វើអ្វីដែលអ្នកគួរធ្វើជាមួយនឹងពេលវេលារបស់អ្នក។

១១. កសាងក្រុមដ៏ល្អប្រសើរមួយ (Build a great team)
គ្មានអ្នកណាម្នាក់ ចេះគ្រប់យ៉ាង គ្រប់រឿងនោះទេ ហើយក៏គ្មានអ្នកណាម្នាក់ អាចដំណើរការក្រុមហ៊ុនមួយ ដោយមនុស្សតែម្នាក់ឯងនោះដែរ។ ចាប់ផ្តើមបង្កើតក្រុមមួយ ដ៏មានសក្តានុពល និង ឆន្ទៈមុតស្រួច ដើម្បីប្រមាញ់ភាពជោគជ័យរបស់អ្នក ចាប់ពីពេលនេះ។

១២. ការជ្រើសរើសមនុស្សឲ្យត្រូវ (Hire character)
ដូចជាការបង្កើតក្រុមដែរ ត្រូវជ្រើសរើសមនុស្សដែល មានឆន្ទៈពិតប្រាកដ។ ព្រោះថាអ្នកអាច បង្រៀនពួកគេតែលើជំនាញតែប៉ុណ្ណោះ តែអ្នកមិនអាចធ្វើឲ្យគេសាកសម្យទៅនឹងតម្លៃរបស់ក្រុមហ៊ុន របស់លោកអ្នកឡើយ។

១៣. ធ្វើផែនការសម្រាប់ការបង្កើនមូលធន (Plan for raising capital)
វាមិនងាយស្រួលទេ នៅក្នុងការបង្កើនទុន តាមចិត្តចង់របស់អ្នកនោះ។ នៅពេលដែលអ្នកកំពុងតែប្រតិបត្តិការណ៍អាជីវកម្មរបស់អ្នកនោះ ដោយហេតុថា នៅពេលដែលអ្នកចាប់ផ្តើមអាជីវកម្មដំបូង គឺអ្នកធ្វើការប្រមែប្រមួលលុយ សឹងតែអស់ពីខ្លួនទៅហើយ។ ដូច្នេះអ្នក នឹងមិនងាយស្រួលនៅក្នុងការ បង្កើនទុននោះទេ ការធ្វើផែនការទុកជាមុន គឺជារឿងដែលល្អប្រសើរបំផុត។

១៤. ស្គាល់គោលដៅរបស់អ្នក (Know your goals)
អ្នកចាំបាច់ត្រូវតែ កំណត់ និង ស្គាល់គោលដៅរបស់ខ្លួនឯងឲ្យច្បាស់ ត្រូវរំលឹកខ្លួនឯង ជារៀងរាល់ថ្ងៃ ដើម្បីធានាថា អ្នកធ្វើការឆ្ពោះទៅកាន់គោលដៅដែលបានកំនត់នោះ។

១៥. រៀនពីកំហុសខ្លួនឯង (Learn from mistakes)
សហគ្រិន ជាច្រើនបាន និយាយថា កំហុស គឺជាគ្រូដ៏ល្អបំផុតសម្រាប់ពួកគេ។ នៅពេលដែលអ្នករៀនពីកំហុសរបស់អ្នកបានច្រើនប៉ុណ្ណា នោះអ្នកនឹងកាន់តែខិតជិតភាពជោគជ័យប៉ុណ្ណោះដែរ។

១៦. ស្គាល់ពីអតិថិជនរបស់អ្នក (Know your customer)
បើអ្នកស្គាល់អតិថិជនរបស់អ្នកច្បាស់ អ្នកនឹងដឹងថាគេ ជានរណា? នៅទីណា? ត្រូវការអ្វី? ហើយនៅពេលណា? នោះអ្នកប្រាកដជា ងាយស្រូលនៅក្នុងការបំពេញចិត្តអតិថិជនរបស់អ្នកជាងគូរប្រគួតប្រជែង។

១៧. រៀនពីការមិនពេញចិត្តរបស់អតិថិជន (Learn from Complaints)
លោក Bill Gates ធ្លាប់បាននិយាយថា អតិថិជនដែលមិនសប្បាយចិត្តនឹងក្រុមហ៊ុនអ្នកបំផុត គឺជាប្រភពដែលល្អបំផុតសម្រាប់អ្នក រៀន។ សូមឲ្យអតិថិជនដែលមិនសប្បាយចិត្ត បង្រៀនអ្នក ពីចំនុចខ្វះខាតរបស់លោកអ្នក។

១៨. សួរពីការយល់ឃើញរបស់អតិថិជន (Ask for Customers’ input)
ការធ្វើការស្មាន និង សន្មត់ពី អ្វីដែលអតិថិជន ចង់បាន រឺ ត្រូវការនោះ មិនអាចនាំឲ្យអ្នកទទួលបានជោគជ័យនោះទេ ។ អ្នកត្រូវតែសួរគេ ជាក់ស្តែងពីអ្វីដែលគេត្រូវការ រឺ ចង់បាន ហើយ ចូរស្តាប់ដោយយកចិត្តទុកដាក់ពីអ្វីដែលគេត្រូវការ។

១៩. ចេះចាយលុយ (Spend wisely)
ចាយលុយងាយណាស់ គ្មានអ្វីដែលពិបាកទេ តែបើអ្នកចាយវាខ្ជះខ្ជាយនោះ ទុនរបស់អ្នកទោះបីច្រើនប៉ុណ្ណា ក៏មិនប្រាកដថាគ្រប់គ្រាន់តែ។ ដូច្នេះនៅពេលដែលអ្នកចាយលុយនៅក្នុងប្រតិបត្តិការណ៍អាជីវកម្ម របស់លោកអ្នក អ្នកត្រូវតែចេះចាយវាយដោយឆ្លាតវៃ។

២០. យល់ពីវិស្ស័យដែលអ្នកចូលប្រឡូក (Understand your industry)
សហស្ថាបនិកនៃ ក្រុមហ៊ុន Zappos លោក Tony Hsieh កុំប្រឡូក នឹងអាជីវកម្ម ដែលលោកអ្នកមិនយល់ (គ្មានជំនាញ) ពីវា ទោះបីជា លោកអ្នកមើលឃើញថា អ្នកផ្សេងទៀត រកបានលុយ (ជោគជ័យ) យ៉ាងច្រើនក្រាស់ក្រែលក៏ដោយ។ យល់ច្បាស់ពី អ្វីដែលអ្នក ចូលប្រឡូក គឺជាគន្លឹះឈានទៅរកភាពជោគជ័យពិតប្រាកដ។

២១. ផ្តល់ជូនឲ្យច្រើនជាអតិថិជនរំពឹងទុក (Deliver more than expected)
ការធ្វើម៉ាឃីតធីង(Marketing) គឺបង្កើតក្តីរំពឹងទុកទៅឲ្យអតិថិជន ហើយផ្តល់ជូនគេនូវអ្វីដែលគេបានរំពឹងទុក រឺ បានប្រហាក់ប្រហែលទៅនឹងអ្វីដែលអតិថិជនរំពឹងទុក។ ចុះបើអ្នក ផ្តល់ជូននូវអ្វី ដែលលើសពីការរំពឹងទុករបស់អតិថិជនវិញនោះ តើវាមិនល្អទេ រឺ?

ដើម្បីក្លាយជា សហគ្រិនម្នាក់ដ៏ជោគជ័យ គឺពិតជាមិនងាយស្រួលនោះទេ គឺត្រូវចំនាយពេលវេលា កិច្ចខិតខំប្រឹងប្រែង ជាច្រើន។ គន្លឹះទាំង ២១ ខាងលើនេះ គឺទទួលបានមកពីសហគ្រិនដែលពួកគេ បានទទួលភាពជោគជ័យ រួចមកហើយ យើងសង្ឃឹមយ៉ាងមុតមាំ ថាអត្ថបទនេះ នឹងអាចផ្នែកមួយ ជួយអ្នកឲ្យកាន់តែខិតទៅរកភាពជោគជ័យ។ យើងចូលចិត្តការពិក្សាគ្នា បើលោកអ្នកមានគំនិតអ្វីបន្ថែមលើនេះសូម ជួយបញ្ចេញមតិក្នុងប្រអប់ Comment ខាងក្រោមនេះ។
តើនៅមានអ្វីដែលខ្ញុំខ្វះខាត?
តើអ្នកមានចំនុនផ្សេងដែលត្រូវបន្ថែម? អនុញ្ញាតឱ្យយើងដឹងពីអ្វីដែលយើងខកខាននៅក្នុងមតិយោបល់ខាងក្រោម!
No comments: