Header Ads

ហួសចិត្តនិងបបរស នៅខេត្តស្ទឹងត្រែង


From Google

បើអានចំណងជើងអ្នកទាំងអស់គ្នាប្រហែលជាគិតថាបបរនឹងមានអ្វីពិសេសជាមិនខាន។ ពិតមែនហើយ ពិតជាមានលក្ខណះពិសេសមែន។ ប៉ុន្តែមុននឹងនិយាយពីរឿងនឹងខ្ញុំសូមនិយាយពីរឿងដើមដែលធ្វើអោយខ្ញុំសរសេរជាអត្ថបទនេះឡើង។ ដំបូងគ្រូសាររបស់ខ្ញុំបានរៀបចំគម្រោងដើរលេងក្នុងឪកាសបុណ្យចំរើនព្រះជន្មស្តេច និងពិធីច្រតព្រះនង្គ័លដែលមានរយះពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០១៧ នេះ។ ដើរអស់ ពីរ បី ខេត្តមិនដែលជួប និងរឿងហួសចិត្តបែបនេះសោះ។
តាំងពីខេត្ត រតនះគីរី មណ្ឌលគីរី ក្រចេះ...គឺថាម្ហូបអារហារ អាចទទួលយកបានទាំងគុណភាព និងតំលៃ តែមកដល់ខេត្តស្ទឹងត្រែងនេះ គ្រួសាររបស់ខ្ញុំបានសំរេចដេកនៅទីនេះមួយយប់ដោយកក់សណ្ឋាគាមួយដែលនៅម្តុំផ្សារស្ទឹងត្រែងនិងតែម្តង ព្រោះគិតថាងាយស្រួលក្នុងការរកអីញាំ។ បន្ទាប់ពីត្រលប់មកពីដើរលេង យើងនាំគ្នាមុចទឹក ដើម្បីអោយស្រួលខ្លួនបន្តិច មុននិងចេញទៅញាំអីនៅពេលល្ងាច។ ពួកយើងបានដើររកមើលកន្លែងញាំ ក៏ឃើញផ្ទះមួយដែលគេបើកលក់ស៊ុប បបរ អីនិង។


From Google

ពួកយើងក៏បានកុម៉ងបបរសមកញាំដោយមិនបានសួរពីតំលៃមុននោះទេ ព្រោះនឹកថាវាមិនថ្លៃជាងនៅភ្នំពេញនោះទេ។
គ្រួសារខ្ញុំបានហៅបបរស ៤ចាន មានពងទាប្រៃ និងត្រីងៀត ប៉ុន្តែដោយយកមកយឺតពេក ពួកខ្ញុំបានញាំបបរជាមួយត្រីងៀតអស់បាត់ទៅហើយ។ ចំពោះត្រីងៀតគេដាក់អោយមិនច្រើនទេ បើរាប់ទៅមួយចានបាន ២ដុំ ហើយ១ដុំមានទំហំប៉ុនមេដៃយើងទេ។ ដល់ពេលគិតលុយ អស់មួយចានដល់ទៅ ៥០០០រៀល ពួកខ្ញុំមើលមុខគ្នាហើយ ហួសចិត្តដែលមិនបានសួរតំលៃគេមុន។ បើគិតទៅលក់ថ្លៃជាងនៅភ្នំពេញទៅទៀត ព្រោះបើយើងញាំនៅភ្នំពេញ បានច្រើនហើយមានម្ហូបច្រើនមុខ។ តែនេះមានតែត្រីងៀតសោះ គិតមួយចាន ៥០០០រៀលដែរ។ ខ្ញុំសរសេរមិនមែនមានន័យថា គ្រប់កន្លែងសុទ្ធតែថ្លៃនោះទេ គឺមានកន្លែងផ្សេងដែលមានតំលៃសមរម្យ តែពួកខ្ញុំចួលចំកន្លែងលក់កោរ។
ដូចនេះហើយបើមានមិត្តណាបានទៅញាំអីនៅផ្សារស្ទឹងត្រេង កុំភ្លេចសួរតំលៃសិនមុននិងញាំណា ជៀសវាងដូចពួកខ្ញុំ។ សូមទោសដែលមិនបានថតយករូបពិតមកដាក់ដោយសារតែគេមិនអោយថត។
ខាងក្រោយនេះជាវីឌីអូដែលលោកពូម្នាក់បានរិះគន់ទៅលើខេត្តស្ទឹងត្រែងនេះ។

No comments:

Powered by Blogger.