Header Ads

ប៉ូលិសចាប់បានប្រពន្ធ ដែលចាក់សម្លាប់ប្តី ស្លាប់កណ្តាលថ្នល់… ព្រោះឃើញឌុបសង្សារដើរលេង…


ក្រោយពីចាក់សម្លាប់ប្តីរួច បានប្រហែលជា១ថ្ងៃក្រោយ ប៉ូលិសក៏ចាប់ខ្លួន ប្រពន្ធដើម ដែលជាឃាតករនោះ ក្រោយពីចាក់សម្លាប់ប្តីរួច ក៏បានរត់ទៅលាក់ខ្លួន ជាមួយសាច់ញាតិ នៅក្នុងទីរួមខេត្តប៉ាផុមថានី ដោយប៉ូលិស បានប្រទះឃើញ កាំបិតវែងមួយដើម ប្រឡាក់ទៅដោយឈាម និងម៉ូតូ ម៉ាកឃ្លីក ពណ៌ឈាមជ្រូក១គ្រឿងផងដែរ ។



ប៉ូលិសបញ្ជាក់ថា រឿងឃាតកម្មមួយនេះ គឺជារឿងក្នុងបញ្ហាគ្រួសារ ព្រោះតែជនដៃដល់ ទ្រាំមិនបាន ពេលឃើញប្តីរបស់ខ្លួន នាំស្រីផ្សេងទៅជាមួយ ក្រៅពីនេះ ជនដៃដល់ជាប្រពន្ធ ក៏មានសតិអារម្មណ៌ មិនប្រក្រតីផងដែរ ហើយបាននិយាយថា “ ខ្លួនមិនបានតាំងចិត្ត សម្លាប់ប្តីនោះទេ” ។



ក្រោយពីចាប់ខ្លួនរួច ប៉ូលិសក៏បាននាំជនដៃដល់ ទៅឃុំទុក និងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ ចាត់ការតាមនិតិវិធីច្បាប់៕



រំលឹករឿងរ៉ាវឡើងវិញ

ប្រទេសថៃ៖ កាលពីពេលថ្មីៗនេះ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ ដោយប៉ូលិសខេត្តប៉ាផុមថានី បានទទួលសេចក្តីរាយការណ៍ មកថា មានការចាក់សម្លាប់មួយ បានកើតឡើងរវាងប្តីប្រពន្ធ១គូរ ខណៈពេលដែលប្រពន្ធ ឃើញប្តីកំពុងតែជិះម៉ូតូ ជាមួយស្រីស្នេហ៍ ។



ហេតុការណ៍នេះ បានកើតឡើង នៅក្នុងខេត្តប៉ាផុមថានី មុខរោងចក្រគ្រឿងបន្លាស់រថយន្ត មួយកន្លែង ។ នៅពេលកើតហេតុ គេឃើញបុរសម្នាក់ បានដេកស្លាប់កណ្តាលថ្នល់ ហើយគេបានឃើញម៉ូតូ របស់បុរសរងគ្រោះ បានប្រឡាក់ទៅដោយឈាម ក្រហមច្រាល។


តាមការរៀបរាប់ ពីអ្នកឃើញហេតុការណ៍ផ្ទាល់ភ្នែក បានប្រាប់ប៉ូលិស ឲ្យដឹងថា បុរសរងគ្រោះម្នាក់នោះ ការពិតទៅ មានប្រពន្ធរួចទៅហើយ គេបានឃើញប្រពន្ធ របស់គាត់ជិះតាមពីក្រោយរហូត ស្រាប់តែពេលមកដល់ កន្លែងកើតហេតុខាងលើ ស្រាប់តែគេឃើញ បុរសនោះដេកដួល ស្លាប់ក្នុងថ្លុកឈាមទៅហើយ ។



ប៉ូលិសបានសន្និដ្ឋានជំហានដំបូងថា នេះគឺជារឿងសាហាយស្មន់ ស្នេហាត្រីកោណ ហើយពេលនេះស្ត្រី ដែលសម្លាប់ប្តីរបស់ខ្លួន កំពុងរត់គេចខ្លួន ហើយប៉ូលិសកំពុងស្រាវជ្រាវ តាមចាប់ជនដៃដល់ មកផ្តន្ទាទោស តាមច្បាប់៕




ប្រភពពី៖ KBN Live

No comments:

Powered by Blogger.