សូមបងប្អូនជួយស៊ែផងនៅខេត្តឧត្តរមានជ័យ! អាសូរខ្លាំងណាស់ពាក្យថាក្រីក្រណាស់ស្លាប់ទៅល្អជាងត្រូវបានប្តីប្រពន្ធពីរនាក់យកមកអនុវត្តន៍ដោយចងកស្លាប់ជាមួយគ្នា
ខេត្តឧត្តរមានជ័យ ៖ មានហេតុការណ៍ប្រទះឃើញសាកសព២នាក់ប្តីប្រពន្ធបានដាច់ចិត្តសម្លាប់ខ្លួនដោយប្រើខ្សែអង្រឹងចង.កនៅជាប់នឹងដើមឈើ ខណៈបាត់ខ្លួនអស់រយៈពេល១៦ថ្ងៃមកហើយរហូតហើមស្អុយរលួយ ត្រូវគេ ឃើញកាលពីវេលាម៉ោង៣ល្ងាច ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ ។ ហេតុការណ៍នេះកើតឡើងនៅក្នុងព្រៃក្បែស្រះទឹក ស្ថិតនៅខាងក្រោយភូមិចំងាយ៤គីឡូម៉ែត្រ ក្នុងភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ។ ជនរងគ្រោះឈ្មោះ ឃីម លាង ភេទប្រុស អាយុ៦២ឆ្នាំ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះ សៀក ហុង អាយុ៥៧ឆ្នាំ មកស្នាក់នៅនឹងផ្ទះអតីតកូនប្រសារស្រីដែលស្ថិតនៅក្នុងភូមិសង្កាត់កើតហេតុខាងលើមានស្រុកកំណើតភូមិក្តី ឃុំព្រៃតាហួរ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ ។
យោងតាមសម្តីអតីតកូនប្រសារស្រីឈ្មោះ ចៀន នួន ភេទស្រី អាយុ៣៧ឆ្នាំ ដែលត្រូវជាកូនប្រសារជនរងគ្រោះបានរៀបរាប់ថា ជនរងគ្រោះជាឪពុកក្មេកមានកើតជម្ងឺសរសៃប្រាសាទទាំង២នាក់ប្តីប្រពន្ធមានកូន៤នាក់តែមានប្តីប្រពន្ធអស់ហើយដែរចំណែករូបគាត់បានដើទៅលេងនឹងកូនៗបន្តិចទៅលេងកូននេះបន្តិចទៅកូននោះ ។ គាត់បានបន្តទៀតថា ឪពុកម្តាយក្មេករបស់ខ្លួនមានជីវភាពក្រីក្រលំបាកតោកយ៉ាកជាខ្លាំង ហើយមិនមានអ្វីដែលជាទីពឹងពាក់ស្នាក់អាស្រ័យ រស់នៅពិបាកជាងស្លាប់ហើយចេះតែត្អូញថា មិនចង់រស់ព្រោះតែក្រីក្រពេក ។ លុះរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ ស្រាប់តែអ្នកស្រុកប្រទះឃើញពួកគាត់ទាំងពីរនាក់ប្តីប្រពន្ធចង.កនៅដើមឈើក្នុងព្រៃ ។
តាមប្រភពពីលោកឧត្តមសេនីយ៍ត្រី ឡឹក សុខា ស្នងការរងទទួលបន្ទុកផ្នែកព្រហ្មទ័ណ្ឌកំរិតធ្ងន់ខេត្តបានដឹកនាំកំលាំងជំនាញដែលមានបច្ចេកទេសចុះសហការណ៍ជាមួយកំលាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរស្មាច់ រួមជាមួយគ្រូពេទ្យជំនាញ អាជ្ញាធរមូលរដ្ឋាន ធ្វើការពិនិត្យនៅជុំវិញកន្លែងកើតហេតុដោយពុំឃើញមានស្នាកស្នាមគួឱ្យកត់សម្គាល់ពីករណីមនុស្សឃាតនោះទេ ហើយសមត្ថកិច្ចជំនាញបានធ្វើការសន្និដ្ឋានថា ជនរងគ្រោះទាំងពីនាក់ប្តីប្រពន្ធពិតជាមានវិបត្តិផ្លូវចិត្តទើបទាំងពីនាក់ប្តីប្រពន្ធបានសម្រេចចិត្តចង.កសម្លាប់ខ្លួនបែបនេះ ៕
ប្រភពពី៖ Phnomda
No comments: