Header Ads

SAMSUNG GALAXY S8 បញ្ឆេះក្តីសុបិន្តរបស់យុវជន នៅក្នុងពិព័រណ៍ STEM FESTIVAL 2017


ភ្នំពេញុ៖ ថ្ងៃទី ៣០ មេសា ២០១៧, កុមារមានថាមពល និងសមត្ថភាពក្នុងការសិក្សា។ សប្តាហ៍នេះ កុមាររាប់រយនាក់មកពីគ្រប់ខេត្តក្រុង នៃព្រះរាជាណាចក្រកម្ពុជា បានមកប្រមូលផ្តុំគ្នា នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ កាលពីថ្ងៃ២៩-៣០ មេសា កន្លងទៅ។

លោក Seungho Choi អគ្គនាយកគ្រប់គ្រងសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិចប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ក្នុងឱកាសបើកកម្មវិធីមហោស្របពិព័រណ៍ STEM ថា «ដូចដែលអ្នកធ្លាប់បានដឹងរួចមកហើយ បេសកកម្មរបស់ក្រុមហ៊ុនសាមសុងគឺ ធ្វើឲ្យពិភពលោកសម្បូរបែបទៅដោយភាពប្រឌិតខ្ពស់ផ្នែកបច្ចេកវិទ្យា ផលិតផល និងការរចនា ដែលធ្វើឲ្យជីវិតកាន់តែប្រសើរឡើង ប្រកបដោយទំនួលខុសត្រូវកិច្ចការសង្គម ហើយមាននិរន្តរភាព។ កាន់តែអស្ចារ្យជាងនេះ ទៅទៀត ដោយសារបេសកកម្មរបស់យើងនេះ ធ្វើឲ្យយើងបានរួមចំណែកក្នុងកម្មវិធីដ៏អស្ចារ្យមួយនេះ»។


ឪពុករបស់កុមារាវ័យ១១ឆ្នាំដែលបានចូលរួមក្នុងកម្មវិធីនេះបានមានប្រសាសន៍ឆ្លើយតបទៅនឹងអ្វីដែលគាត់បានឃើញថា «ខ្ញុំមានមោទនភាពចំពោះអ្វីដែលក្មេងៗជំនាន់ក្រោយបាន និងកំពុងសិក្សា និងទទួលបាន។ ខ្ញុំពិតជាមានក្តីរំភើបរីករាយណាស់ ចំពោះផ្លែផ្កាដែលយើងជាឪពុកម្តាយបានខិតខំដាំដុះ យើងបានបញ្ជូនកូនទៅសាលារៀន ហើយពួកគេអាចមកឃើញពីភាពអស្ចារ្យទាំងនេះ។ ខុសពីកាលពីខ្ញុំនៅពីក្មេង ខ្ញុំមិនបានមានក្តីស្រមៃ៉ថា អាចឃើញរបស់អស្ចារ្យទាំងនេះទេ ដូចជាទូរស័ព្ទដៃ Samsung Galaxy S8 ជាដើម ដែលខ្ញុំអាចឃើញ និងតេស្តដោយផ្ទាល់នៅក្នុងដៃ»។
ក្នុងអំទ្បុងកម្មវិធីមហោស្របតាំងពិព័រណ៍ វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យាលើកទី ១៣ សិស្សានុសិស្ស បានបង្ហាញការងារទាក់ទិននឹងវិទ្យាសាស្រ្ត និងមានឱកាសទំនាក់ទំនងជាមួយសិស្ស និងគ្រូបង្រៀនផ្សេងៗទៀត។ ការតាំងពិព័រណ៍ប្រកបដោយជំនាញវិជ្ជាជីវៈច្បាស់លាស់ ដូចជា ក្រុមហ៊ុនសាមសុង និងដៃគូផ្សេងទៀត បានដាក់បង្ហាញដើម្បីផ្តល់ឱកាសក្នុងការផ្លាស់ប្តូរគំនិតសិក្សា ពីគ្នាទៅវិញទៅមកអំពីហេតុផល និងវិធីសាស្រ្តរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាផ្នែកបច្ចេកទេស និងវិទ្យាសាស្រ្ត។

គ្រូបង្រៀនម្នាក់ដែលបានចូលរួមក្នុងកម្មវិធីនេះបានកត់សម្គាល់ថា «កម្មវិធីនេះបានផ្តល់ឱកាសដល់ សិស្ស និស្សិត ស្វែងយល់ និងបង្ហាញពីទេពកោសល្យប្លែកៗគ្នារបស់ពួកគេ ដែលពួកគេកម្រនឹងមានឱកាស។ ចូលរួមក្នុងកម្មវិធីនេះយើងបានជួបជាមួយមនុស្សរាប់ពាន់នាក់ដែលចាប់អារម្មណ៍នឹងស្នាដៃរបស់យើង។ ពួកគេបានផ្តល់នូវមោទនភាពយ៉ាងសម្បើមដល់សិស្សនិស្សិតរបស់យើង»។
មហោស្របពិព័ណ៌ STEM កម្ពុជាលើកទី១៣នេះ ត្រូវបានបញ្ចប់កាលពីថ្ងៃទី៣០ មេសានេះ។
សម្រាប់ព័ត៌មានបន្ថែមអំពី STEM CAMBODIA: http://www.stemcambodia.ngo/ 



ប្រភពពី៖ Khmerload

No comments:

Powered by Blogger.