Header Ads

ឪពុកតិរច្ឆាន ឆកយកព្រហ្មចារីកូនស្រីបង្កើត អស់លក្ខណ៍ត្រឹមកូនស្រីពៅ


ខេត្តកំពង់ចាម៖ កាលពីពេលថ្មីៗនេះ មានរឿងហេតុគួរឲ្យហួសចិត្ត បានកើតឡើងលើគ្រួសារមួយ ដោយឪពុកបង្កើត បានចាប់រំលោភកូនស្រីរបស់ខ្លួន ដល់ទៅ៣នាក់ ដែលបានបីបាច់ថែរក្សាតាំងពីតូច រហូតដល់ធំ ពេញរូបពេញរាង បានសម្រេចជាច្រើនដង ទំរាំបែកការណ៍ ដោយហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០យប់ ថ្ងៃ២៧ ឧសភា ២០១៧ នៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។



ឪពុកតិរច្ឆាន ដែលចាប់រំលោភកូនស្រី របស់ខ្លួនដល់ទៅ២នាក់នេះ ត្រូវបានគេស្គាល់ឈ្មោះ យូ សាន អាយុ៤៣ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ត្រូវប៉ូលិសចាប់ខ្លួន ពីបទរំលោភកូនស្រីបង្កើត របស់ខ្លួន ចំណែកកូនស្រី ដែលរងគ្រោះដោយសារ ឪពុកតិរច្ឆានរូបនេះ កូនស្រីបង មានអាយុ១៨ឆ្នាំ, កូនស្រីកណ្តាល មានអាយុ១៥ឆ្នាំ និងកូនស្រីពៅ មានអាយុ៨ឆ្នាំ។

បើតាមការឲ្យដឹងពីអ្នកជិតខាង បានរៀបរាប់ថា បុរសជាឪពុក មានស្រុកកំណើត នៅខេត្តកំពង់ធំ ហើយបានយកប្រពន្ធ នៅខេត្តកំពង់ចាម ហើយគ្រួសារនេះ បានទៅរស់នៅស្រុកកំណើត ខាងប្តីរហូតបង្កើតបាន កូនស្រី៣នាក់។ ក្នុងពេលដែលរស់នៅខេត្តកំពង់ធំ ឪពុកតិរច្ឆានរូបនេះ បាននាំកូនស្រីច្បង ទៅធ្វើចម្ការដែលនៅឆ្ងាយពីផ្ទះរបស់ខ្លួន ហើយក៏យកលេសឱ្យទៅដេក យាមក្នុងខ្ទមចាំចំការ។ ការ​រស់នៅតែ​ពីរ​នាក់​ ឪពុក​ និង ​កូនស្រី ​ក្នុង​ខ្ទម​ចាំចម្ការនោះ ​ធ្វើ​ឱ្យ​ឪពុក​មាន​តណ្ហា ហើយបាន​ចាប់រំលោភ ​កូនស្រី​ច្បង​ជា​ញឹកញាប់ តែ​កូនស្រី​ច្បង ​មិន​ហ៊ាន​ប្រាប់ម្តាយ ព្រោះ​ខ្លា​ចការ​គំរាម​របស់​ឪពុក ។



ក្រោយពី​រំលោភ​កូនស្រី​ច្បង​ បានសម្រេច​ជាច្រើន​ដងមក ឪពុក​តិរច្ឆាន​រូបនេះ បាន​នាំ​កូនស្រី​កណ្តាល ​ទៅ​ចាំចម្ការ​ទៀត ដោយយកលេសដដែលថា ​ដេក​នៅក្នុង​ខ្ទម​ពីរ​នាក់​ឪពុក និង ​កូនស្រី ។ លើក​នេះ​ ក៏​ដូចជា​លើក​មុនដែរ ឪពុក​បាន​ប្លន់​ព្រហ្មចារី​យ៍ ​កូនស្រី​កណ្តាល ​បានសម្រេច​ដូច​កូនច្បង​ដែរ ហើយ​ករណី​រំលោភ​កូនស្រី​ទាំងពីរ​នេះ មិនអាច​លាក់បាំងបាន​យូរ​ឡើយ ។ ទង្វើ​ដ៏​លាមក ​របស់​ឪពុក​បង្កើត​ ទៅលើ​កូនស្រី​ទាំងពីរ​ បាន​ឮ​ដល់​ម្តាយ​​របស់​នាង ធ្វើ​ឱ្យម្តាយ​របស់នាង មានទុក្ខ​លំបាក​យ៉ាងខ្លាំង ​តែ​មិន​ហ៊ាន​ប្តឹង ឬ ​ទម្លាយ​អាថ៌កំបាំង​នោះឡើយ ។​


​ប្រហែលជា​ពីរ​បី​ឆ្នាំក្រោយមក ក្រុមគ្រួសារ​នេះ ​បានមក​រស់នៅ​ស្រុកកំណើត ​ខាង​ប្រពន្ធ​វិញ​ម្តង គឺ​នៅ​ភូមិ​ថ្មគោល ឃុំ​រអាង ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ។ ដោយ​ទ្រាំ​នឹង​ការឈឺចាប់​មិនបាន ធ្វើ​ឱ្យភរិយា​អ​ភ័​ព្ទ​ បានស្លាប់ចោល​កូនស្រី​ទាំង​៣នាក់ ឱ្យរស់នៅ​កំព្រា​ឯកា ​ជាមួយនឹង​ឪពុក ជា​សត្វ​តិរច្ឆាន ។ ក្រោយពី ប្រពន្ធ​ស្លាប់ចោល ឪពុក​តិ​រិ​ច្ឆា​ន ក៏​បែក​គនិត​ចាប់រំលោភ​កូនស្រីពៅ​ម្នាក់ទៀត តែលើកនេះ មិនដូចលើកមុននោះទេ ដោយសារកូនស្រីពៅ មិនអាចទ្រាំនិងការឈឺចាប់បាន ក៏ស្រែកឲ្យគេជួយ ​ទើប​បែកការណ៍ ហើយក៏ត្រូវ​នគរបាល ​ចាប់ខ្លួន ដើម្បី​កសាងសំណុំរឿង​ បញ្ជូនទៅ​តុលា​ការ​តែម្តង ៕



ប្រភពពី៖ ភ្នំដា





No comments:

Powered by Blogger.